Woman’s right day

ក្នុងឆ្នាំនេះ​ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិនារីគំរប់ខួប  ទី៩៩ ដែលមានលក្ខណៈមហាឡោរិក ខុសប្លែកពីឆ្នាំមុនៗ ដោយមានជាការប្រគំ តន្រ្តីដ៏ធំអស្ចារ្ស មួយនាពហុកីឡាដ្ឋានជាតិអូឡាំពិច ក្រោមកិច្ចផ្តួចផ្តើម របស់ក្រសួងកិច្ចការនារី ដើម្បីផ្តល់ជាចំនេះដឹងក៏ដូចជាសារបន្ថែមទៀតដល់ប្រជាជនខ្មែរអោយមានការយល់ ដឹងកាន់ តែច្បាស់អំពីសិទ្ធិស្មើភាពគ្នារវាងបុរស និងស្រ្តី។ បើយើងក្រឡេកមកមើលប្រទេសយើង វិញបច្ចុប្បន្ន  តើមានប្រជាជនខ្មែរប៉ុន្មាននាក់ដឹងអំពីអត្ថន័យនៃថ្ងៃទី០៨​ ខែមិនានេះ?

ជាការពិតណាស់ការប្រគំតន្រ្តីក្រោមប្រធានបទ រួមគ្នាបង្កើនសក្តានុពលរបស់ស្រ្តី​និងយុវរយ័ដើម្បីអភិវឌ្ឍសង្គមជាតិ នៅថ្ងៃទី០៤ មិនាកន្លងទៅនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង ក្រសួងកិច្ចការនារី ក្រុមហ៊ុន Smart Mobile និងស្ថានីយ៏ទូរទស្សន៏បាយន័ ក្នុងគោលបំណង ដើម្បីបង្ហាញនូវស្នាដៃរបស់ស្រ្តីដែលបាន ចូលរួមចំណែកយ៉ាងសកម្មក្នុង ការអភិវឌ្ឍន៏សង្គម អោយបានភាពរីកចំរើនដូចនិងអ្វីដែលបុរសធ្វើបាន​ស្រ្តីក៏មានសិទ្ធិ​ និងសមត្ថភាពធ្វើបានដូចគ្នា​ ថែមទាំងបង្ហាញពីសារៈប្រយោជន៏នៃការអប់រំដល់ស្រ្តី និងយុវវយ័អោយបាន ក្នុងការចូល រួមលើកកំពស់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និង វិសយ័ផ្សេងៗនៅក្នុងប្រទេសទាំងមូល ព្រមទាំង​បន្ថែមឪកាសការងារជូនដល់ពួកគាត់ជាបន្តទៀត។

ផ្អែកទៅតាមសន្តរកថារបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារីបានមានប្រសាសន៏ក្នុងឪកាសបើកនូវ ការប្រគុំតន្រ្តីថា​ ការប្រារព្ធ ធ្វើឡើងនូវទវាសិទ្ធិនារីឆ្នាំនេះ ដែលក្រសួងកិច្ចការនារីផ្ទាល់បានធ្វើឡើងរយៈពេល មួយសប្តាហ៏ មុនថៃ្ងទី០៨ ឈានមកដល់ គឺដើម្បីរំលឹកឡើងនូវវីរៈភាពរបស់ស្រ្តីក្នុងសង្គមខែ្មរ      បច្ចុប្បន្ន ចំពោះរាល់បញ្ហាអ្វីដែលពួកគាត់ សំរេចបាននៅក្នុងសង្គម​ ហើយត្រួតពិនិត្យមើល      នូវ ការងារ ទាំងអស់នោះដែលបានអនុវត្ត កន្លងមកថាតើជោគជយ័បានប៉ុន្មានភាគរយ និងជួយគា្នរក ដំណោះស្រាយផ្សេងៗដែលស្រ្តី និងយុវជនខែ្មរបានជួបប្រទះនាពេលកន្លងមក។

លោកជំទាវបានបន្តទៀតថា ១០ឆ្នាំកន្លងមក​ យើងសង្កេតឃើញថា អំពើហិង្សាដែលកើតមានឡើងចំពោះស្ត្រីនិងកុមារនៅមានកំរិតខ្ពស់នៅឡើយ បញ្ហាទាំងអស់នេះ កើតឡើងដោយសារតែការពិសារស្រា ការប្រើប្រាស់គ្រឿងញៀន ប្រពន្ធ័Internet ការផ្សាយនូវភាពយន្តដែលគ្មានគុណភាព។ ស្រ្តីក៏មានកាត្វកិច្ចក្នុងការថែរក្សាវប្បធម៌ និងសង្គម អោយមានភាពរីកលូតលាស់ទៅមុខជាដរាបផងដែរ។

ចំណែកឯ លោកជំទាវ កេត ​សំអាត ដែលជាទីប្រឹក្សា ជាន់ខ្ពស់របស់ក្រសួងកិច្ចការនារីបានបញ្ជាក់ដែរថា ដោយសារឆ្នាំនេះ គឺជាខួបទី៩៩ នៃសិទ្ធិនារី​ បានជារដ្ឋាភិបាល​និងក្រសួងជំរុញ​ពិធីនេះឡើងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ ថ្នាក់ចូលរួមលើកកំពស់តំលៃនារី​និង​កុមារ ​និងកាត់បន្ថយ នូវអំពើហិង្សា​និងការរើសអើង ចំពោះនារីដែលគេចាត់ទុកជាភេទទន់ខ្សោយ។លើសកលលោកប្រទេស   ឲ្យតែ ជាសមាជិក របស់អង្គរការសហប្រជាជាតិគឺសុទ្ធតែប្រារព្ធពិធីនេះឡើងតែទាំងអស់ ប៉ុន្តែគ្រាន់ តែការ ប្រព្រឹត្តមានទ្រង់ទ្រាយខុសគ្នាដោយសារប្រទេសមួយចំនួនពិសេសប្រទេសដែលមានការគោរពសិទ្ធិ  ស្មើភាពគ្នានិងជាអារយ្យប្រទេសទៅហើយនោះ មិនបានប្រារព្ធឲ្យធំដុំទេ​តែក៏នៅតែប្រារព្ធដែរ

លោក ឡុង ភារិន និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានបច្ចេកវិទ្យា(Techno) បាននិយាយថា”ខ្ញុំគិតថា​ វាជារឿងមួយដ៏ល្អដែលស្រ្តីគ្រប់រូបលើសកលលោកទទួលបានសិទ្ធិស្មើនិងបុរស ហើយថ្ងៃទី០៨ មិនានេះក៏ជាពិធីរំលឹកស្មារតីអោយនារីបានយល់ដឹងពីសិទ្ធិរបស់ពួកគាត់ ថាគាត់អាចធ្វើអ្វីបានស្មើ និងបុរស។ ចំពោះការប្រគំតន្រ្តីថ្ងៃនេះខ្ញុំគិតថាល្អណាស់សំរាប់ក្រើនរំលឹកដល់ប្រជាជនគ្រប់រូបបាន យល់ដឹងកាន់តែច្បាស់ថាភាពមានសិទ្ធិស្មើគ្នាមាននយ័ដូចម្តេច?”

លោក គា សាវ៉ុន មន្ត្រីស្នងការដ្ឋានរាជធានីភ្នំពេញ បានមានប្រសាសន៏ថា​”អ្វីដែលសំខាន់នោះគឺពីមុនស្រ្តីគ្មានសិទ្ធិស្មើនិងបុរសទេ ប៉ុន្តែឥឡូវស្រ្តីក៏ជាអ្នកដឹកនាំដ៏ឆ្នើម នៅតាមបណ្តាស្ថាបន័ជាច្រើន នេះជាមោទនភាពមួយសំរាប់ស្ត្រី បើគ្មាន០៨​ មិនា ទេ មិនដឹងពេលណាទើបស្រ្តីមានសិទ្ធិ។

លោកបានបន្តទៀតថា”ខ្ញុំក៏សូមសំនូមពរ​អោយស្ត្រីទាំងអស់គួរប្រើសិទ្ធិរបស់គាត់អោយបាន ត្រឹមត្រូវ ពេលខ្លះខ្ញុំគិតថាពេលស្វាមីរបស់ពួកគាត់ផ្តល់សិទ្ធិអោយគាត់ច្រើនពេក គាត់បែរជាបាន ចិត្តធ្វើអ្វីផ្តេសផ្តាស់ដូចជាការផិតក្បត់ លេងល្បែង។ ហើយក៏សូមផ្តាំដល់ស្ត្រីទាំងអស់ អោយរក្សាកិត្តិយសជាម្តាយ ជាប្រពន្ធគេអោយបានសមជា   ស្រ្តីកម្ពុជា ។”

កញ្ញា​ជុំ រតនា និស្សិតឆ្នាំទី២ នៃសាកលវិទ្យាលយ័សេដ្ឋកិច្ចនិយាយថា​”វាជារឿង មួយដែលល្អដែលនារីគ្រប់រូបមានសិទ្ធិស្មើនិងបុរស ប៉ុន្តែប្រទេសយើងខ្ញុំគិតថានារីខ្លះ មានសិទ្ធិ នារីខ្លះអត់មានសិទ្ធិទេព្រោះតែភាពអវិជ្ជា និងភាពមិនយល់ពីអ្វីទៅដែលហៅ ថាសិទ្ធិអោយ ប្រាកដរបស់ប្តី រឺ ឪពុកម្តាយរបស់ពួកគាត់។ ហើយតន្រ្តីថៃ្ងនេះខ្ញុំយល់ ថាវាមាន សារៈសំខាន់ សំរាប់អោយប្រជាជនយើងយល់ដឹងអោយបានស៊ីជំរៅ បន្តិចថាអ្វីជាភាពមាន សិទ្ធិ ស្មើ គ្នា ។​”

ជាចុងក្រោយលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏សំនូមពរអោយស្ត្រី   ទាំងអស់     ព្យាយាមកសាងនិងពង្រីកសមត្ថភាពផ្ទាល់ខ្លួនស្វែងរកនូវចំនេះដឹងបន្ថែម និង ចេះ គ្រប់គ្រង និងអភិវឌ្ឍខ្លួនឯងអោយមានភាពរុងរឿងទៅមុខ។

គួររំលឹកផងដែរថា ប្រទេសនានាលើសកលលោកមិនថាតែប្រទេសកម្ពុជាទេ តែងតែ ប្រារព្ធទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការតស៊ូរបស់នារីពលករ ទូទាំង សកលលោកដែលប្រឹងប្រែង ដើម្បី រំដោះនារីដោយទាមទារអោយអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តី។  ឆ្នាំ១៩១០ សន្និបាតអន្តរជាតិនារី ដែលមានប្រទេស១៧ចូលរួមធ្វើឡើង នៅទីក្រុង កូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាកបានសំរេសយក ថ្ងៃ៨មិនា”ទិវានារីអន្តរជាតិ” ថៃ្ងមហាសាមគ្គីតស៊ូរបស់នារី ពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយ និងពាក្យស្លោកថា មួយថ្ងៃធ្វើការ៨ម៉ោង, ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា, ការពារសុខភាពមាតា​និងទារក។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s