Wat Phnom Resort (រមណីយដ្ឋានវត្តភ្នំ)

វត្តភ្នំ ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយ ឆ្លុះបញ្ចាំងអំពីប្រវត្តិនៃការកកើតរាជធានីភ្នំពេញ  របស់ប្រទេសកម្ពុជា​​ ដែលមានអាយុកាលប្រមាណ    ជា៥៧៥ ​ឆ្នាំមកហើយ​។ ជាមួយគ្នានេះផងដែរ វត្តភ្នំ ក៏ជាកន្លែងដែលពោរពេញទៅដោយសត្វស្វា សំរាប់អោយភ្ញៀវទេសចរ មើលលែងកំសាន្ត និងទីសក្ការបូជាដ៏សក្ក័សិទ្ធិ សំរាប់ប្រជាជនខ្មែរដែលមានជំនឿ លើព្រះពុទ្ធសាសនា។​ ក្រៅពីនេះ បច្ចុប្បន្ន យើងក៏ឃើញមានសារមន្ទីរប្រវត្តិសាស្រ្តមួយបាន បង្កើតឡើងនៅក្នុង រមណីយដ្ឋានវត្តភ្នំ នេះផងដែរ។

ជាវៀងរាល់ថ្ងៃមិនថាជាថ្ងៃបុណ្យ រឺថ្ងៃធម្មតា ភ្ញៀវទេសចរមិនថា​ជាតិ និងអន្តរជាតិ រមែងទៅកំសាន្តនៅរមណីយដ្ឋានវត្តភ្នំ។ មានប្រជាពលរដ្ឋមួយចំនួនដែលមិនធ្លាប់ស្គាល់ទីនោះ ប្រហែលជាឆ្លល់ថាហេតុអ្វី?

ភ្ញៀវទេសចរដែលទៅលេងកំសាន្តនៅវត្តភ្នំ ពួកគេអាចអង្គុយលើបង់ដែលមានធម្មជាតិ ស្រស់បំព្រោងនៅជុំវិញ ដោយស្រូបយកខ្យល់អាកាសល្អៗ អាចរំសាយភាពនឿយហត់ទាំងអស់ របស់អ្នកបាន។ ទន្ទឹមនិងនេះរមណីយដ្ឋានវត្តភ្នំ ក៏មានរូបសំនាក់សក្ការះបូជាជាច្រើន តួយ៉ាងដូចជា រូបសំណាក់យាយពេញ រូបសំណាក់ព្រះចៅធំជាដើម។  ដែលក្នុងនោះរាល់ភ្ញៀវទេសចរស្ទើរតែ ទាំងអស់ តែងតែអ៊ុតធូបបន់ស្រន់ សូមសេក្តីសុខ និងប្រាថ្នារកអ្វីមួយ ដែលពួកគេជឿថានិង ទទួលបានសំរេចក្នុងពេលណាមួយ។។

លើសពីនេះទៅទៀតភ្ញៀវទេសចរក៏អាចបន្ធូរអារម្មណ៏ធុញធប់ ដោយការអោយចំណី ទៅដល់ សត្វស្វានៅពាសពេញទីធ្លា​យ៉ាងសប្បាយរីករាយ។ ដោយឡែក មានភ្ញៀវទេសចរមួយចំនួន     មិនពេញ ចិត្តជាមួយនិង​សត្វស្វាអស់ទាំងនោះ ដោយសារតែពួកគាត់ត្រូវបានពួកស្វា នោះរំខានដោយការខាំ​ រឺការឆក់យករបស់របរផ្សេងៗ។

លោកចាន់​ ណាបាននិយាយថា​ “ភ្ញៀវទេសចរចូលចិត្តថតរូបសត្វស្វានេះណាស់ តែវាចូលចិត្ត ឆក់ឥវ៉ាន់គេ តែវាមិនដែលឆក់ឥវ៉ាន់ប្រពន្ធខ្ញុំលក់ទេ។ បើសិនជាគេដេញស្វាចេញអស់នោះ ចំនួនភ្ញៀវទេសចរនិងថយចុះហើយ។”

លោក​ Manfred​,ជនជាតិអាឡឺម៉ង់និយាយថា​សត្វស្វានេះរំខាន​ណាស់ វាពិតជាល្អបើយក ពួកវាចេញអោយអស់។ គាត់ថាប្រទេសគាត់មិនដែរមានស្វាដើរពាសវាលពាសកាល អញ្ចឹងទេ។

លោក ជឿ អាន់តាន់​ និយាយថា​”អាជ្ញាធរគួរតែទុកសត្វស្វាអស់នេះ ព្រោះវាអាចទាក់ទាញ ភ្ញៀវទេសចរបានច្រើន”

បនែ្ថមលើសនេះទៅទៀត ឥឡូវនេះភ្ញៀវទេសចរក៏អាចចូលទស្សនានូវសារមន្ទីរជាតិវត្តភ្នំថ្មី ដែលអាចអោយពួកគេបាន ឃើញនូវស្នាដៃរបស់កូនខ្មែរ ដែលបាន​ខិតខំគាស់រំលើងនូវ       កេរដំណែល ជាតិខែ្មរ ខាងវិស័យគំនូរ​ សូន្យរូប និងក្បាច់ចំលាក់​នានាឡើងវិញ។

លោកអ៊ុត អឿត ដែលមានអាយុ៦៦ឆ្នាំ ជាប្រធានសារមន្ទីរផ្ទាល់មានប្រសាសន៏ថា”​ សារមន្ទីរនេះបង្កើតឡើងឆ្នាំ២០០២ ខ្ញុំជាអ្នកបង្កើតនូវសារៈមន្ទីរប្រវត្តិសាស្រ្តជាតិវត្តភ្នំនេះឡើង ដោយខ្លួនឯងផ្ទាល់ វាពិបាក់ណាស់ព្រោះអី ខ្ញុំចំនាយលុយខ្លួនឯងគ្មានអ្នកណាជួយទេសូមបីរដ្ឋាភិបាល គេចង់តែយកដីទីនេះវិញទេ។”

លោកអឿតបន្ថែមថា ”ខ្ញុំមានគំរោងសូន្យរូបពីជ័រ ដែលនិយាយអំពីកំនរកំនើត រាជធានី​​​​​    ភ្នំពេញ មកទល់ពេលនេះ រូបទាំអស់នោះធ្វើបានពាក់កណ្តាលហើយ ប៉ុន្តែបញ្ហានៅត្រង់ថាលុយ។ លុយខ្ញុំយក មកធ្វើទំរំាបានប៉ុននេះគឺបានមកពីការលក់រូបគំនូររបស់ខ្ញុំ ពេលលក់បានទុកពាក់ កណ្តាលសំរាប់ធ្វើបន្ត ហើយខ្លះទៀតសំរាប់ខ្លួនឯង​​​​​​​​ខ្ញុំ​​ខំធ្វើវាដើម្បីអោយកូនខ្មែរយើងបានយល់ដឹង និងស្គាល់អ្វីទៅជា មរតករបស់ខ្មែរ។”

កញ្ញា សុខ ធឿននិយាយថា”ខ្ញុំទើបតែបានទៅវត្តភ្នំកាលពីសប្តាហ៏មុន ខ្ញុំយល់ថា ការបង្កើតសារមន្ទីរនេះពិតជាល្អណាស់ព្រោះវាអាចអោយ អ្នកនៅស្រែបានឃើញ ស្នាដៃខ្មែរ ផ្ទាល់ៗតែម្តង។”

គួររំលឹកផងដែរថា​​ នៅគស១៤០០​យាយពេញគឺជាអ្នកមានជាងគេនៅក្នុងភូមិ ​រស់នៅ​ទន្លេចតុមុខ។ ព្រឹកមួយពេលដែលយាយពេញ ទៅលេងទន្លេជ្រាតទៀម គាត់បានប្រទះឃើញ​ដើមគគីរមួយដើមធំហូរតាមដងទន្លេមក  ជាប់និងច្រាំង។បន្ទាប់មកគាត់ក៏បានប្រមូលអ្នក   ភូមិ        មក​ជួយ​អូសដើមគគីនេះចេញ។ ក្រោយពីអូសដើមគគីរបានមកដល់គោកហើយយាយពេញ បានឃើញព្រះពុទ្ធរូប៤អង្គ និងទេវរូប១អង្គ នៅក្នុងដើមគគីរនោះ។

អ្នកភូមិមានជំនឿថាព្រះពុទ្ធ រូបទាំងអស់នោះហូរមកពីប្រទេសលាវ។ យាយពេញ    និងអ្នកភូមិ ទាំងអស់បានស្រុះស្រួលយោបល់ គ្នាធ្វើអាស្រន់មួយដោយអារដើមគគីរប្រក់ស្បូវ      ដោយ ពូនដីធ្វើជាកូនភ្នំតូចមួយ រួចហើយ យាយពេញក៏បាននិមន្តព្រះសង្ឃ មកគង់នៅលើកុដិ នៅលើកំពូលភ្នំនោះ ដើម្បបង្កើត       បានជាវត្តមួយ។នៅគស ១៤៣២ព្រះបាទពញាយ៉ាត បានមកតាំងរាជធានីនៅជុំវិញតំបន់នោះ ចាប់តាំងពីពេលនោះមក គេបានដាក់ឈ្មោះរាជធានី ថាដូនពេញ ប៉ុន្តែក្រោមមកគេក៏បានប្រែ ឈ្មោះថាជាភ្នំពេញរហូតមកដល់បច្ចុប្បន្ន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s