The enormous ship in Cambodia

By: Vorn Makara

សមិទ្ធិផលថ្មីៗជាច្រើនត្រូវបានបង្កើតឡើង​ ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមាន ការអភិវឌ្ឍន៏កាន់តែខ្លាំងឡើងក្រោម កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខ រាជរដ្ឋាភិបាល រួមជាមួយនិង សមត្ថភាពក្នុងការគ្រប់គ្រងប្រទេសបានល្អ និង​មានស្ថេរភាពនយោបាយ ទើបធ្វើអោយ មានការកើន ឡើងនូវវិនិយោគគិនជាច្រើន ក្នុងនោះលោកអ៊ុយ អៀងហេង ដែលជាអនិកជនខ្មែរ បារាំង បានបោះ ទុនបង្កើតនូវ កប៉ាល់ទេសចរដ៏ធំអស្ចារ្សមួយនេះជាលើកដំបូងគេបង្អស់ដែលមិនធ្លាប់មាន ពីមុនមកនៅ ក្នុងប្រទេស​យើងដែលមានឈ្មោះថា​ មេគង្គខ្មែរ

លោកជឺ​ ហៃដែលជាប្រធានផ្នែកទីផ្សារ និងជាអ្នកចាត់ការផ្ទាល់ក្នុងការបង្កើតកប៉ាល់នេះ បាននិយាយថា គំរោងក្នុងការសាងសង់សណ្ឋាគារលើកប៉ាល់នេះមានទឹកប្រាក់ចំនួន​ ៤ទៅ៥លាន ដុល្លារអាមេរិចដែលវាទឹកប្រាក់ផ្ទាល់របស់លោក អ៊ុយ អៀងហេង។ ចំពោះមូលហេតុ ដែលលោក អៀងហេង និងក្រុមគ្រួសារសំរេចចិត្ត​ បង្កើតនូវកប៉ាល់ទេសចរនេះ ក៏ព្រោះតែលោកយល់ថាតាម ធម្មតាក្នុងប្រទេសខ្មែរយើងបច្ចុប្បន្នមានតែសណ្ឋាគារនៅលើដីគោក មិនទាន់មានអ្នកណាធ្វើសណ្ឋាគារ លើទឹក រឺ លើកប៉ាល់នៅឡើយ ហើយលោកគិតថាកំនើនទេសចរកំពុងមានសន្ទុះទៅមុខ លោកសង្ឃឹម យ៉ាងជឿជាក់ថាទៅថ្ងៃអនាគតនិងមានការកើនឡើងទ្វេដងទៀត​ ដូច្នេះគាត់អាចទាញយកផលចំនេញ បានមិនចាញ់សណ្ឋាគារធម្មតានោះទេ។

កប៉ាល់ទេសចរដ៏ធំនេះត្រូវបានចាប់ផ្តើមសាងសងឡើង តំាងពីថ្ងៃទី១១ មេសា ឆ្នាំ២០០៨ មកម្ល៉េះ​ គិតមកដល់ថ្ងៃនេះបានការសាងសង់គ្រោងឆ្អឹងបានរួចរាល់៩០ភាគរយហើយ។ ដោយឡែក កប៉ាល់នេះមាន​​​​​​​​​​​​​​ទទឹងប្រវែង១៧ម៉ែត្រ បណ្តោយ៩០ម៉ែត្រ និងមានកំពស់៥ជាន់កន្លះ ស្មើនិងប្រវែង២០ ម៉ែត្រ​ អាចកសាងបន្ទប់សរុបជាង១០០ដាក់មនុស្សបានប្រមាណជា១៥០០នាក់ ថែមទាំងអាចផ្ទុក ទំងន់បានជាង២០០០តោន និងមានបំពាក់ជណ្តើរយន្ត២នៅអមសងខាង។ បន្ថែមពីនេះទៅទៀត កប៉ាល់នេះមានសង់ជាហាងហែលទឹកចំនួន២ នៅលើជាន់ទី៤​ រួមជាមួយនិង ភោជនីយដ្ឋាន។ ចំនែកនៅជាន់ទីមួយមានកន្លែងម៉ាស្សា ហាត់ប្រាណ ស្ទីម​និងស្ពង់របៀបបុរាណខ្មែរសុទ្ធតែម្តង។ និយាយរួមរាល់សេវាកម្មនិងការតុបតែលើកប៉ាល់ទេសចរនេះផ្ទាល់ មានលក្ខណៈ ជាខ្មែរច្រើន។

សព្វថ្ងៃមាន កម្មករ រួមនិងស្ថាបត្យករទាំងអស់ប្រមាណជាង១០០នាក់​ កំពុងធ្វើការទៅ តាមជំនាញរបស់ពួកគេ មានដូចជាចខាងបេតុង ដែក និងឈើ។ ជាមួយនិងការចេញ ម៉ូតកប៉ាល់ផ្ទាល់ និងបញ្ហាបច្ចេកទេសផ្សេងៗត្រូវបានស្ថាបត្យករខ្មែរ សហការជាមួយនិងស្ថាបត្យករ ជនជាតិបារំាង ជាច្រើន ធ្វើការយកចិត្តទុកដាក់ដើម្បីអោយត្រូវតាមក្បួន ខ្នាតបច្ចេកទេសដែលអាច ប្រើប្រាស់បាន និងមានគុណភាពល្អ។ រាល់ប្រពន្ធ័ការពារទាំងអស់ត្រូវបានបំពាក់ឡើងដោយប្រពន្ធ័អេឡិចត្រូនិច ដែល មានគុណភាពខ្ពស់ និងអាចផ្តល់ដំណឹងបានភ្លាមៗទាន់ហេតុការណ៏ដែលអាចកើតមានជាយថាហេតុ ដោយមានប្រពន្ធ័សុវត្ថិភាពបញ្ជាចរន្តអោយមានសារ៉ែរោទ៍ និងតាមផ្នែកនានាមានប្រដាប់បន្លឺសំលេង។           ចំពោះភ្ញៀវដែលគាត់រំពឹងទុកគឺភាគច្រើនជាភ្ញៀវបរទេស​​ ប៉ុន្តែទាំងភ្ញៀវជាតិនិងអន្តរជាតិ អាចចូលស្នាក់នៅបានដូចគ្នាដោយតម្លៃចាប់ពី ៥០ដុល្លារទៅដល់១០០ ដុល្លារ។ ក្នុងនោះការស្នាក់នៅ មាន៣កំរិត គឺកំរិតធម្មតា កំរិតមធ្យម និងកំរិតពិសេស។

កប៉ាល់ធំដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជាយើងនិងលេចចេញជារូបរាងយ៉ាងពិតប្រាកដនៅចុងឆ្នាំ២០១០នេះហើយ ដោយត្រូវការបុគ្គលិកធ្វើការប្រមាណជាជាង១០០នាក់។​ ដោយសារមាន ស្ពាននៅជាឧបសគ្គក្នុងការចលត័ទើបធ្វើអោយកប៉ាល់នេះមិនអាចចលត័មានឆ្ងាយទេ ចំណតរបស់វា អាចនៅក្នុងកំពង់ផែក្រុងភ្នំពេញ នៅកណ្តាលទន្លេ ព្រោះដោយសារមានការសហការពីប្រធានស្វយ័ត ក្រុងភ្នំពេញ។ ការចលត័នឹងធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៏ពេលល្ងាចពីម៉ោង៦ ដោយមានរៀបចំជារបាំ បែបបុរាណខ្មែរសំរាប់ភ្ញៀវទេសចរទស្សនានាពេលរាត្រីផងដែរ។

ជាមួយនិងគំរោងសាងសង់កប៉ាល់នេះក៏មានមន្រ្តីជាតិ និងអ្នកជំនាញជនជាតិបរទេស បារំាង បានសំដែងនូវការកោតសរសើរ ដែលខ្មែរអាចធ្វើកប៉ាល់ដ៏ធំបានក្នុងការធ្វើដោយដៃរបស់ កូនខ្មែរសុទ្ធសាធ មិនមានជាឧបករណ៏ រឺម៉ាស៊ីនទំនើបៗដូចដែរបរទេសធ្លាប់ប្រើប្រាស់ក្នុងការដំឡើង កប៉ាល់ធំៗនិងទំនើបៗរបស់ពួកគេទេ នេះគឺជាមោទនភាពរបស់កូនខ្មែរនាពេលបច្ចុប្បន្ន។

លោកជឺ ហៃបានមានប្រសាសន៏ទៀតថា “ការស្ថាបនានេះកប៉ាល់នេះឡើងគឺមានបំណង់ធ្វើ អោយបានត្រឹមលំដាប់ផ្កាយ៣ ប៉ុន្តែពេលធ្វើរួចរាល់ជាស្ថាពរក្រសួងនិងចុះមកធ្វើការវិភាគថាតើសង់និង លំដាប់ផ្កាយប៉ុន្មាន? ហើយបើសិនជាកប៉ាល់ ទេសចរនេះដំណើរការទៅមុខល្អនោះ យើងនិងមាន គំរោង សង់កប៉ាល់២ផ្សេងទៀត ដែលមួយៗមាន១៥បន្ទប់ដែលអាចធ្វើដំណើរទៅខេត្តក្រចេះ និងជុំវិញ ទន្លេមេគង្គ។”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s