ពិធីបុណ្យអុំទូក​(Boat Racing Festival)

By: Vorn Makara

នៅក្នុងប្រទេសកម្ពុជាមានព្រះរាជពិធីបុណ្យជាតិជាប្រពៃណីទំនៀមទំលាប់និង ជំនឿ សាសនា​ជាច្រើន។ ក្នុងនោះព្រះរាជ​​ពិធីបុណ្យអុំទូកបណែ្តតប្រទីប អកអំបុក និងសំពះព្រះខែគឺជាពិធី ដែលមានលក្ខណៈខុសប្លែកពីពិធីបុណ្យជាតិផ្សេងៗ​ដោយក្នុងនោះមានការរៀបចំប្រណាំងទូកជាតិរួមនិង ទូក អន្តរជាតិនៅទន្លេចតុមុខ​ទល់មុខព្រះបរមរាជវំាង។ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរយើងបា្ររព្ធពិធីបុណ្យអុំទូក ចាប់ពីថ្ងៃ១៤ទៅ១៥កើត និងថ្ងៃ១រោចខែកត្តិកស្របពេលជាមួយនិងរដូវទឹកស្រក។ ដោយឡែកឆ្នាំនេះ ព្រះរាជពិធីអុំទូកនិងប្រព្រឹត្ត ឡើងនៅថ្ងៃទី១ ២ ៣ ខែតុលា​ ឆ្នាំ២០០៩ ស្របជាមួយនិងនីវ៉ូទឹក នៅខ្ពស់នៅឡើយ។

ជាធម្មតារាល់ពិធីបុណ្យជាតិធំៗ ប្រជាពលរដ្ឋកម្ពុជារមែងតែងតែធ្វើដំណើរ​កំសាន្តទៅ​តាមបណ្តាខេត្ត នានា ​ប៉ុនែ្តអំឡុងពេលពិធីបុណ្យអុំទូកប្រជាជនខ្មែរយើងនៅគ្រប់ទិសទីមិនថាក្មេង ចាស់ បែរជាប្រមូលផ្តុំគ្នា មកលេងកំសាន្តនៅក្នុងទីក្រុងភ្នំពេញយ៉ាងសប្បាយរីករាយ។​​ គួររំលឹកផងដែរថា​ព្រះរាជពិធីបុណ្យអុំទូកត្រូវបាន បុព្វបុរសដូនតាខ្មែរយើង ប្រារព្ធឡើងតាំងពីយូរយារណាស់មកហើយ​។ យោងទៅតាមសៀវភៅប្រវត្តិសាស្រ្តខែ្មរយើងបានចែងថាព្រះបាទជ័យវរ្ម័នទី៧ បានចេញធ្វើសង្រ្គាម ជើងទឹកយ៉ាងខ្លាំងក្លាបង្រ្គាបពួកចាមឈ្លានពាននិងរំដោះបានក្រុងកម្ពុជាវិញ តាមរយះកងទ័ពជើងទឹក។ រឿងចំបាំងជើងទឹកក្នុងពេលនោះក៏មានឆ្លាក់នៅលើជញ្ជាំងបា្រសាទបាយ័ននិង បា្រសាទបន្ទាយឆ្មារ។ ចាប់តាំងពីពេលនោះមកកម្លាំងកងទ័ពជើងទឹកត្រូវបានមហាក្សត្រខ្មែរយើងតៗ រៀបចំឡើងសំរាប់ការពារប្រទេស ព្រមទាំងរៀបចំអោយមានជាសមយុទ្ធដោយមានការប្រណាំងទូកជារៀងរាល់ឆ្នាំ។ បើតាមរយៈការសិក្សានិងតាមតយៈឯកសារខ្លះៗ ពិធីបុណ្យអុំទូកគឺបា្ររព្ធឡើងដើម្បី ដឹងគុណដល់ព្រះគង្គារ និងព្រះធរណី​ដែលបានផ្តល់ជីវភាពរស់នៅរបស់ប្រជាជនខែ្មរនិងសុំខមាទោសចំពោះទឹកដី ដែលយើង នាំគ្នាធ្វើអោយកខ្វក់។ បើតាមប្រសាសន៏របស់ឯកឧត្តមជា គាន អនុប្រធាន​និង អគ្គលេខា ធិការងទី១នៃគណៈកម្មធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ពិធីបុណ្យអុំទូកជាបុណ្យដែលទាក់ទងទៅនិង​សាសនា​ កសិកម្ម ​ ចំបាំងខាងប្រវត្តិសា្រស្ត​ ការហ្វឹកហាត់ធ្វើសមយុទ្ធ។ ទូកងគឺចាត់ទុកជាទូកមុខព្រួញសំខាន់ នៃចំបាំង។ហេតុដូច្នេះហើយទើបបុព្វបុរសក៏ដូចជាថ្នាក់ដឹកនាំប្រទេសកម្ពុជាយើង បា្ររព្ធពិធីបុណ្យអុំទូកនេះ ជារៀងរាល់ឆ្នាំដើម្បីរលឹកដល់កងទ័ពជើងទឹកខែ្មរយើងដែលបាន បូជាជីវិតការពារបូរណភាពទឹកដីនាសម័យ សង្រ្គាម។

ជាការពិតណាស់ព្រះរាជពិធីបុណ្យអុំទូកនិងប្រព្រឹត្តទៅរយះពេល៣ថៃ្ង ក្នុងនោះក៏មាន ជាការបណ្តែតប្រទីបទៅតាមស្ថាប័ននីមួយៗ ការបាញ់កាំជ្រួច ជាងនេះទៅទៀតនៅពេលយប់មានការប្រគំតន្រ្តី​ផេ្សងៗរួមជាមួយនិងការលក់របស់របរប្រើបា្រស់ ចំណីអាហារនៅតាមស្តង់នីមួយៗ។ ក្នុងចំនោមថៃ្ងទាំង៣ ថៃ្ងទី២ជាថៃ្ងដែលប្រជាជនខ្មែរបា្ររព្ធពិធីអកអំបុក​ សំពះព្រះខែ ហើយវាក៏ជាថៃ្ងដែលពិសេសជាងគេផងដែរ។

ឯកឧត្តមជា គាន អនុប្រធាន​​និងអគ្គលេខាធិការងទី១នៃគណៈកម្មធិការ​ជាតិរៀបចំបុណ្យ ជាតិនិងអន្តរជាតិ បានប្រាប់អោយដឹងថា នៅក្នុងផែនការណែនាំ​ ការចុះបញ្ជីឈ្មោះទូកដែលចូលរួមប្រណាំង ក្នុងឆ្នាំនេះរហូតមកដល់ថ្ងៃទី២១ ខែតុលាដែលជាថ្ងៃបិទការចុះឈ្មោះដែលយើងទទួលបានទូកសរុបចំនួន ៣៨៦ ហើយក្នុងនោះមានខេត្តចំនួន៣ដែលមិនបានចូលរួម គឺខេត្ត រតនៈគីរី ប៉ៃលិន កោះកុង។ ចំនែកខេត្ត ដែលទូកចូលរួមប្រកួត ឮមានចំនួន១៨ និង៥ស្ថាប័ន គឺ ខេត្ត កណ្តាល កំពង់ចាម កំពង់ធំ ព្រៃវែង កំពង់ឆ្នាំង ក្រចេះ តាកែវ បាត់ដំបង ស្វាយរៀង សៀមរាប បន្ទាយមានជ័យ​ ព្រះវិហារ ស្ទឹងត្រែង​ កំពត ព្រះសីហនុ ពោធិសាត់ មណ្ឌលគីរី​​ កំពង់ស្ពឺ រីឯស្ថាប័នវិញមាន​ ទីស្តីការគណៈរដ្ឋមន្រ្តី កងទ័ព ទឹក អាកាស គោគ  ក្រសួងការពារជាតិ កងរាជអាវុធហត្ថ និង សមាគមន៏ខ្មែរកម្ពុជាក្រោម។

ក្នុងចំនោមទូក ៣៨៦មានទូកអុំបុរសចំនួន ២៥៧ទូក ស្រ្តីចំនួន២ទូក ចំពោះទូកចាវបុរសមានចំនួន ៤៣ទូក ស្រ្តីចំនួន ២ទូក ចំនែកទូកខ្នាតអន្តរជាតិវិញមាន៨៦ទូក ដោយមានទូកខ្លីបុរសចំនួន៨៤ទូក ទូកនារី ២ទូក។ កំលាំងចំណុះមាន២៥២៣ក្នុងនោះស្រ្តីមាន១៧០ ឯកំលាំងត្រៀមមាន៤៣៣២ក មានស្រី្ត៤៣ សរុបទាំង កំលាំងចំណុះនិងកំលាំងត្រៀមមានចំនួន ៦៨៥៥។ ឆ្នាំនេះក៏មិនខុស ពីឆ្នាំមុនដែល ព្រះករុណាជីវិត តំកល់ លើត្បូង ព្រះបាទនរោត្តមសីហមុនី យាងជាគណគហិបតីនៃពិធីនេះចំនួន២ថ្ងៃគឺថ្ងៃទីមួយនិងថ្ងៃផ្តាច់ព្រ័ត្រ។

ឯឧត្តមបានបនែ្ថមទៀតថា​   មានប្រទីបចំនួន៨តែប៉ុណ្ណោះ ដែលបានចូលរួមគឺ ប្រទីប ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ក្រសួងយុត្តិធ៌មការពារជាតិ ក្រសួងមហាផៃ្ទ និង​ក្រសួងទេសចរណ៌ រួមជាមួយនិងការបាញ់កាំជ្រួចដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀត គណកម្មាធិការរៀបចំបុណ្យជាតិ​និងអន្តរជាតិ​បានត្រៀមលក្ខណៈដើម្បីទប់ស្កាត់ចំពោះហេតុការណ៏ផេ្សងៗ ដែលកើតឡើងដោយ បនែ្ថមនូវម៉ារីន​ អូ៑ប័រ កងកំលាំងជំនាញ ហើយក៏បានស្នើសុំទៅសាលាក្រុងភ្នំពេញ​ មិនអនុញ្ញាត្តអោយមានការលក់ដូរឬបើកជាស្តង់នៅតាមសួនច្បារក្បែរព្រះបរមរាជវាំងទេ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់និងអនាម័យសាលាក្រុងក៏បានរៀបចំ៤០បន្ទប់ទឹក ឡានពេទ្យមានប្រចាំការនៅទីស្នាក់ការ រណៈសិស្ស។  ឯឧត្តមក៏មានសំនូមពរអោយប្រជាជនខ្មែរដែលជាអ្នកចូលរួមទាំងអស់​ ចេះអោយតំលៃនៃព្រះរាជ ពិធី​ រក្សាប្រពៃណីទំនៀមទំលាប់ជាតិអោយបានត្រឹមត្រូវ។

ឯកឧត្តមទូច​ ណារ៉ុថឧត្តមសេនីយ័ត្រីនគបាលជាតិបានមានប្រសាសន៏ថា​ជារៀងរាល់ឆ្នាំ មានប្រជាជនមិនតិចជាង៤លាននាក់មកពីគ្រប់ច្រកល្ហក់ធ្វើដំណើរមកលែងបុណ្យអុំទូកនាទី ក្រុងភ្នំពេញ។ ដូច្នេះដើម្បីការពារសន្តិសុខជូនប្រជាជនខ្មែរ យើងបានរៀបចំផែនការដោយបែងចែកជា៣តំបន់ គឺតំបន់A, B, C។ ដែលតំបន់ A,B ជាភូមិសាស្រ្តក្នុងក្រុងភ្នំពេញ រីឯតំបន់ C​ ជាភូមិសាស្រ្តខេត្តកណ្តាល។​ នៅតំបន់A បានបែងចែកជា២តំបន់ទៀតគឺតំបន់A1 និង A2 ។​ តំបន់A1 នៅផ្លូវលេខ១៨៤ ដល់ផ្លូវ២៤០​ម្តុំសាលចតុមុខ។ តំបន់A2 ហុ៑ំពទ្ធ័ផ្លូវ១០៦ រហូតដល់ផ្លូវ២៤០កាត់មកផ្លូវប៉ាស្ទ័រ​ ដល់ផ្លូវ២៩៤វិញ។ចំពោះតំបន់A យើងមិនអនុញ្ញាតអោយមានការលក់ដូរទេ​ហើយទទួលខុសត្រូវដោយកងអង្គរក្សសម្តេច នាយកដ្ឋាននគរបាល ជាតិ។តំបន់Bប្រើកំលាំងប៉ុស្ត៍ កំលាំងខណ្ឌ កំលាំងល្បាត ដើម្បីទប់ទល់និងបទលើ្មសព្រហ្មទណ្ឌគោលដៅ ងាយរងគ្រោះ។ដោយឡែកយើងមានគោលដៅការពារ ចំនួន ៨២ដែលក្នុងនោះតំបន់នីមួយៗបែងចែកជា ៦គណបញ្ជាការមាន នៅវាលព្រះមេរុ វត្តឧណ្ណាលោម វត្តបុទុម សួនចតុមុខ គល់ស្ពានជ្រោយចង្វារ និងខាងកើតរដ្ឋសភា  ​ ហើយក្នុងគណបញ្ជាការនីមួយៗចែកចេញជា​៨គោលដៅតូចៗទៀត។

តំបន់Cគឺនគរបាលជាតិ​សហការជាមួយអាជ្ញាធរខេត្តកណ្តាល ហុ៑ំពទ្ធ័ជុំវិញក្រុងភ្នំពេញ មិនអនុញ្ញាតអោយ រថយន្តធំៗចូលក្នុងទីក្រុងភ្នំពេញទេ។​ចំពោះចរាចរវិញការបិទផ្លូវនិងចាប់ផ្តើមពីម៉ោង ១០ព្រឹករហូតដល់ ម៉ោង១២យប់។

លោកពូទិត្យ​ តាំងគាដែលជាអ្នករត់ម៉ូតូឌុបបាននិយាយថា​ “​ខ្ញុំអាចរត់ឌុបពេលបុណ្យអុំទូក ពេលព្រឹកមុនម៉ោង១០ទៅម៉ោង១២ថ្ងៃ​។​ ដល់ពេលយប់ខ្ងុំចាំរត់ដឹកម៉ូយនៅច្រកដែលគេមិនអោយចូល។ ការបិទ ផ្លូវនេះល្អព្រោះកុំអោយស្ទុះពេក។”

អុំស្រីចំរើន ភាព អ្នកដើរលក់ទឹក បាននិយាយថា​”គេមិនអោយលក់ អុំចេះតែដើរគ្រប់ផ្លូវលក់ ចូលមួយផ្លូវអស់២ ពាន់ទៅ៣ពាន់អីអញ្ជឹងទៅ ។”

ជាក់ស្តែងការរៀបចំផែនការសំរាប់ថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យ អាជ្ញាធរក្រុង​សង្កាត់ក៏ដូចជាអគ្គស្នងការនគរបាលជាតិខិតខំអស់ពីកំលាំងកាយចិត្តដើម្បីអោយព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្ត ទៅប្រកបដោយភាពកកក្តៅ សប្បាយរីករាយនិងឳឡារិក។​ ទន្ទឹមគ្នានេះដែរបញ្ហាជំងឺឆ្លងដោយមេរោគថ្មី​ AH1N1ក៏នូវជាក្តីព្រួយបារម្ភចំពោះប្រជាពលរដ្ឋខែ្មរយើង។

លោកចៅសង្កាត់ចតុមុខអុ៑នសំអាងបានអោយដឹងថា​​ សង្កាត់ចតុមុខមានតួនាទីដើរតុបតែង​សួនភ្លើង ប្រាប់ប្រជាពលរដ្ឋទាក់ទង់និងការដាក់ទង់ ជាតិ ការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យនៅតំបន់ ចតុមុខផ្ទាល់។ ចំពោះបញ្ហាជំងឺAH1N1 ក្រសួងសុខាភិបាលម៉ម បុ៑នហេង បានជួនប្រជុំជាមួយចៅសង្កាត់ អប់រំពីបញ្ហានេះដែរ ។

បងស្រីឈិន សុឃឿនអ្នកដើរលក់នំកញ្ចប់បានមានប្រសានស៏ថា​”បុណ្យអុំទូកគេ អត់អោយ លក់ទេ​គេតាមដេញតែយើងចេះតែ ដើរលក់តាមវត្តភ្នំ សួនថ្មី មុខវត្តបរទុម​ ធ្វើម៉េចបើយើងអត់ហើយ។” អារឿងផ្តាសាយអីហ្នឹងចេះតែខ្លាចដែរ តែដឹងធ្វើអីកើត បើអត់មានលុយ​ត្រូវតែដើរលក់ហើយ។”

លោកពូ សួង សារុំអ្នករត់ម៉ូតូឌុប” ខ្ងុំអត់ទៅរត់ឌុបពេលអុំទូកទេ ខ្ងុំនាំប្រពន្ធកូនដើរលេង ព្រោះឥឡូវវាមិនសូវ​ស្ទះដូចមុនទេ។ អូ​ ជំងឺនិងខ្ងុំលឺសូរគេប្រកាសដែរហ្នឹងហាស តែខ្ងុំថាបែបមិនអីទេ។”

លោកសុខ ទូច  ប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឹឆ្លងបានមានប្រសាសន៏ថា​ទាក់ទង់ទៅនិងជំងឺឆ្លងថ្មីAH1N1ក្រសួងសុខាភិបាលបានសហការជាមួយអង្គការយូនីសេហ្វអង្គការសុខភាពពិភពលោក​​Health និងអង្គភាពពាក់ពន្ធ័ជាច្រើនទៀតដើម្បីអប់រំអំពីសារនេះ។យើងឃើញថា​បុណ្យអុំទូកមានការ ចូលរួមយ៉ាងកុះករពីប្រជាជនយើងទាំងអស់ដូច្នេះដើម្បីជាវិធានការការពារការចំលង យើងនិងបង្កើតជាសារអប់រំ មួយនិងបោះពុម្ព ហើយចែកជូនក្នុងពេលឆាប់ៗនេះជាពិសេសអំពីជំងឺឆ្លងផ្តាសាយតាមរដូវ ផ្តាសាយបក្សី និង AH1N1។​ លោកបានសំនូមពរអោយអ្នកមានជំងឺគួរតែជៀសវាងទៅកនែ្លងកកកុញ ផ្សារ ទីសាធារណៈ ព្រោះនេះជាសុជីរធ៌ម បើអាចទៅរួចគួរពាក់ម៉ាស​ជៀសវាងការឆ្លងទៅអ្នកដទៃ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s