What is Bophana Center?

នៅក្នុងប្រទេសកម្ពុជា​នាពេល បច្ចុប្បន្នមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនបាននិងកំពុងអនុវត្តនូវ គំរោងផ្សេងៗ​ដែលទាក់ទង ទៅនិង បច្ចេកទេសសំរាប់ដាំដំនាំ ការបង្កើតសហគមន៏ព្រៃឈឺ ការផ្តល់សេវាក ម្មសុខភាព ដើម្បីជួយដល់ប្រជាជន​ខ្មែរនៅតាមទីជនបទនិងទីក្រុង។ ដោយឡែកមានអង្គការក្រៅ រដ្ឋាភិបាល មួយបានបង្កើតនូវ មជ្ឍមណ្ឌលធនធានសោតទស្សន៏ជាលើកដំបូងគេបង្អស់ដែលមានឈ្មោះថា​ “​ បុប្ផាណា “ ដែលធ្វើការប្រមូល​និងថែរក្សារាល់ឯកសារសោតទស្សន៏ទាក់ទងនិងប្រទេសកម្ពុជា​ពីគ្រប់មជ្ឃដ្ឋាន។    ជា មួយគ្នា នេះផងដែរគំរោងរបស់ មជ្ឍ មណ្ឌលក្នុងការស្ថាបនាឡើងវិញនូវបេតិកភណ្ឌសោតទស្សន៏ កាលពី អតីតកាល​មានន័យថា​​ ការនឹកឃើញឡើងវិញ ការផ្សព្វផ្សាយប្រវត្តិសាស្រ្ត ព្រមទាំងវប្បធម៌ឲ្យមនុស្សជំនាន់ ក្រោយៗបានដឹង និងដើម្បីកសាងអនាគតមួយរួមគ្នា។

មជ្ឍមណ្ឌលមិនគា្រន់ជាទីកន្លែងប្រមូលផ្តុំឯកសាររូបភាព និងឯកសារសំលេង (ឯកសារ ភាពយន្ត ភាពយន្តឯកសារ កម្មវិធីទូរទស្សន៏ឬវិទ្យុ រូបថត ខ្សែអាត់សំឡេង និងឯកសារផ្សេងៗទៀត ដែលទាក់ទងនិងសោតទស្សន៏) នៃរឿងរាវក្នុងអតីតកាល របស់កម្ពុជា សំរាប់អោយសាធារៈជនស្វែងយល់ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យសោតទស្សន៏ដូចជា ការថតរូប ថតខ្សែភាពយន្ត និងមានសិក្ខាសាលា ជារៀនរាល់សប្តាហ៏ ពីផ្នែកសោតទស្សន៏ រួមនិង បណ្តុះបណ្តាលចំនេះដឹង ដែលទាក់ទងនិងផ្នែកសោតទស្សន៏។ ជាពិសេសលើសនេះ ទៅទៀតនោះគឺជារៀងរាល់ខែ មានការតាំង     ពិពណ៌ រូបភាពដែលជាស្នាដៃរបស់ជនជាតិខ្មែរ​ និងបរទេស ហើយនៅល្ងាចថ្ងៃសៅរ៏ មានបញ្ចាំង ខ្សែភាពយន្ត ដែលជាឯកសារជំនាន់មុនចាប់ពីម៉ោង៤រសៀលតទៅ​ គួរបញ្ជាក់ដែរថារាល់ការចូលទៅទស្សនា ក្នុង មជ្ឍមណ្ឌលនោះមិនមាន ការគិតថ្លៃទេ។

ជាការពិតណាស់  ​រាល់ឯកសារដែលប្រមូលបានហើយ អាចប្រើការបាន ត្រូវយកទៅបញ្ចូលក្នុងប្រពន្ធ័ មួយមានឈ្មោះថា“ ហនុមាន “ មានឯកសារ សោតទស្សន៏សរុបប្រមាណជាង ៣០០០          គិតតាំងពីឆ្នាំ ១៨៨៦ និងឯកសារ រូបភាពមានចលនាមាន៦ គិតតាំងពីឆ្នាំ ១៨៩៩។​ មូលដ្ឋាន ទិន្នន័យក្នុងប្រពន្ធ័នេះ មានបីភាសា(ខ្មែរ អង់គ្លេស និង បារាំង) ។ ឯកសារទាំងអស់នោះស្តីអំពីប្រវត្តិសាស្រ្ត សិល្បះ ប្រពៃណី វប្បធម៌ សុខភាព ឬ ក៏បរិស្ថាន សាសនា​ នយោបាយ។ ប្រពន្ធ័នេះផ្តល់ភាព ងាយស្រួលដល់អ្នកចង់ សិក្សាស្រាវជ្រាវក្នុងការជ្រើសរើសឯកសារ ដោយសារតែមធ្យោបាយ ស្វែងរកផ្សេងៗ និងអាចមើលរូបភាព ទាំងនោះបានភ្លាមៗ។ សាធារណៈជនដែល ចង់ប្រើប្រាស់ ប្រពន្ធ័នេះផ្ទាល់  មុននិងចូលទៅបន្ទប់បណ្ណាសារ អ្នកទាំងអស់គ្នាត្រូវចុះឈ្មោះជាមុនសិន ដើម្បីទទួលបាននូវ លេខសំងាត់យកទៅបញ្ចូល  ក្នុងប្រពន្ធ័ហនុមាននោះ បន្ទាប់មកពួកគាត់អាចប្រើប្រាស់ លេខនេះនិងរក្សាវាទុក នៅពេលដែលចង់ ទៅប្រើវាម្តងទៀត មិនចាំបាច់ចុះឈ្មោះម្តងទៀតទេ គឺគ្រាន់តែប្រើលេខនោះជាការស្រេច។ ក្នុងនោះ ក៏មានក្រុមអ្នកវិភាគឯកសារ ជួយសំរួលដល់អ្នកចូលស្រាវជ្រាវ ផងដែរ។

កញ្ញាស៊ឹម សុខធីតា និយាយថា​” បើសិនអ្នកចូលមកគាត់ជួបបញ្ហាអ្វី ខាងយើងអាចជួយប្រាប់គាត់បាន ហើយបើគាត់បាត់លេខសំងាត់នោះយើងមាន ប្រពន្ធ័ពិនិត្យរកបាន​ បើមិនឃើញយើងអោយគាត់មួយទៀត។”

ចំនែកឯការងារផ្សេងទៀតរបស់មជ្ឍមណ្ឌលនេះគឺបានជ្រោមជ្រែងការផលិតនានាក្នុងវិស័យ សោតទស្សន៏ តាមរយះសហប្រតិបត្តិការ ថតខ្សែ ភាពយន្តបរទេសនៅកម្ពុជា និងតាមរយះការផលិតរបស់ ខ្លួនផ្ទាល់ ទាក់ទងទៅនិងវប្បធម៌។

មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណាមានទីតាំងស្ថិតនៅផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឬផ្លូវឧកញ៉ាម៉ែន ហើយមានបើកធ្វើការចាប់ពីថ្ងៃចន្ទ័ រហូតដល់ថ្ងៃសុក្រ ព្រឹកចាប់ពីម៉ោង៨ រហូត    ដល់ ម៉ោង១៨ សំរាប់សាកសួរពត៌មាន និងការតាំងពិពណ៌។ ចំនែកទីធ្លាពិគ្រោះបណ្ណាសារ បើកពីថ្ងៃ អង្គារដល់សៅរ៏ ពីម៉ោង១៤​ ដល់១៨ សម្រាប់សាធារណៈជនទូទៅ និង ពីថ្ងៃអង្គារដល់សុក្រ ពីម៉ោង៨ដល់១២ សម្រាប់ការទស្សនាជាក្រុម (ផ្តល់ដំណឹងទុកជាមុន)។

កញ្ញាប៊ុត ចន្ទ័មេត្តា បាននិយាយថា” ខ្ញុំធ្លាប់ទៅមជ្ឍមណ្ឌលបុប្ផាណា ២ ឬឺ ៣​ដងដែរ។ ខ្ញុំគិតថាវាល្អណាស់ ដែលអង្គការក្រៅរដ្ឋាភិបាលមួយបាន បង្កើតឡើង។ ហើយវាក៏អាចប្រាប់កូនចៅជំនាន់ ក្រោយអោយដឹងពីឯកសារចាស់ៗដែរ។”

កាលដែលមជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណាដំណើរការរហូតមកដល់បច្ចុប្បន្នដោយសារមានការចូលរួមឧបត្ថមពីបណ្តាស្ថាបន័​ និងអង្គការ មួយចំនួនមានដូចជា ក្រសួងវប្បធម៌និងវិចិត្រសិល្បះ, ក្រសួងការបរទេសនិងសាធារណរដ្ឋបារាំង, ក្រសួងវប្បធម៌និងគមនាគមន៏ សាធារណរណរដ្ឋ បារាំង,​ មជ្ឍមណ្ឌលជាតិភាពយន្តបារាំង, វិទ្យាស្ថានសោតទស្សន៏បារាំង, មូលនិធិសហគ្រាសថូមសុន ដើម្បីបេតិកភណ្ឌ ភាពយន្ត និងទូរទស្សន៏, មន្ទីរព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, ក្រសួងការបរទេសអាមេរិក, អង្គការអន្តជាតិនៃបណ្តាប្រទេសនិយមភាសាបារាំង, មូលនិធិSoros-វិទ្យាស្ថានសង្គមបើកទូលាយ, អង្គការយូនីស្កូ, មូលនិធិព្រះអង្គម្ចាស់ក្លូសដើម្បីវប្បធម៌និងការអភិវឌ្ឍ,​ សាលាក្រុងបារីស,​ ក្រុមហ៊ុន INEO Media Syste, Friend of Khmer Culture, ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) រួមជាមួយនិងជំនួយផ្សេងៗទៀតជាច្រើនទៀត។

កញ្ញាជុំ ណយបាននិយាយថា​” បុគ្គលិកដែលធ្វើការនៅមជ្ឍមណ្ឌលនេះមានប្រមាណជាង ៣០នាក់។ កាលពីបើកដំណើរការដំបូងមានទស្សនិកជន ភាគច្រើនជាជនបរទេស ប៉ុន្តែសព្វថ្ងៃមានជនជាតិខ្មែរយើងចូល ទស្សនាប្រមាណជា៨០ភាគរយ គឺជាង២០០០០នាក់។”

គួររំលឹកផងដែរថា សមិទ្ធិករភាពយន្តឈ្មោះប៉ាន់ រិទ្ធី​​បានដឹងអំពីសភាពទ្រុឌទ្រោមនៃបេតិកភណ្ឌ សោតទស្សន៏កម្ពុជា នៅពេលដែលគាត់ផលិត ភាពយន្តឯកសារ ដំបូងៗក្នុងប្រទេសនេះ  នៅដើមទសវត្សរ៏ទី៩០ បន្ទាប់ពីសង្រ្គាមជាច្រើនទសវត្សរ៏ រដ្ឋប្រហារនានា និងភាពឆ្កួតលីលា និងអំពើប្រលយ័ពូជសាសន៏មក បណ្ណាសារមួយសំនួនដែលនៅសេសសល់ ហាក់ដូចជារង់ចាំតែពេលវេល បើទុកចោលតែ១រឺ២ ទសវត្សរ៏ទៀត បេតិកភណ្ឌសោតទស្សន៏កម្ពុជា និងប្រែក្លាយទៅជាសូន្យ ដូចលេខសំគាល់សម័យខ្មែរក្រហម។

កង្វល់របស់លោក ផុសចេញមកពីគំនិត របស់លោក លោកអៀវ បណ្ណាការ ដែលជាប្រធាននាយកដ្ឋានភាពយន្តនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្ពុជានាសម័យនោះ។ អ្នកទាំងពីចាប់ ផ្តើមនឹកស្រមៃទៅ ដល់កន្លែងសំរាប់រក្សា និងសំរាប់បង្កើតការចងចាំដែលជួយឲ្យ បេតិកភណ្ឌសោត ទស្សន៏មានអត្ថប្រយោជន៏ និងមានថាមពលឡើងវិញ។ នៅឆ្នាំ២០០៥ មជ្ឍមណ្ឌលនេះបានបង្កើតឡើង ហើយនៅឆ្នាំ២០០៦ ចាប់ផ្តើមសំភោធ អោយប្រើប្រាស់ជាផ្លូវការដោយ មានលោកប៉ាន់ រិទ្ធីជាប្រធាន និង លោកអៀវ បណ្ណាការជាប្រធានកត្តិយស។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s